jump to navigation

កំអាលសិន (កំប្លែងខ្លី) January 19, 2008

Posted by សុទ្ធិពង្ស in កំប្លែងខ្លី.
1 comment so far

ស្តីម្នាក់ជំរាបលោកចៅក្រមថា ខ្លួនត្រូវប្តីធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តទើបពេល

នេះស្រកទម្ងន់អស់៣០គីឡូក្រាម ។ ឮដូច្នេះ លោកចៅក្រមប្រកាស ៖

-ស្ថានភាពអាក្រក់បែបនេះមិនអាចរស់នៅជាមួយគ្នាតទៅទៀតបានទេ ។ ​ តុលា

ការយល់ព្រមឱ្យអ្នកទាំងពីរបានលែងលះគ្នាចាប់ពីពេលនេះតទៅ ។​ លោកចៅ

ក្រមនិយាយចប់ស្រាប់តែស្រីនោះស្រែកឡើង ៖

-កុំអាលសិន !

លោកចៅក្រមភ្ញាក់ព្រើត ៖

-មានរឿងអីចង់និយាយទៀត ?

គឺរឿងលែងលះគ្នានេះដដែល តែមិនមែនលែងឥឡូវទេ, ចាំខ្ញុំស្រកទម្ងន់ថែម

៤-៥គីឡូក្រាម ទៀតសិនសឹមលោកប្រកាសឱ្យលែងលះគ្នា ។