ថៃខឹង Google Earth August 14, 2008
Posted by សុទ្ធិពង្ស in HOT NEWS.trackback
ក្នុងពេលនេះ (ថ្ងៃព្រហស្បតិ ទី 14 ខែសីហា ឆ្នាំ 2008) ប្រទេសថៃខឹងនឹង Google Earth រឿង
ប្រាសាទតាមាន់ធំ ។ ខ្ញុំសូមជំរាបថា Google Earth ជាកម្មវិធីដ៏អស្ចារ្យ គ្រាន់តែយើងបញ្ចូលកម្ម
វិធីនេះយើងអាចស្រាវជ្រាវមើលភូមិសាស្ត្រទីណាក៏បានហើយឥតថ្លៃអី្វទាំងអស់ ។ វាផ្ទុយទៅជាង
10 ឆ្នាំកន្លងផុតទៅត្រូវជួលផ្កាយរណបមកថតដើម្បីយកមកសិក្សា ។
ចាប់តាំងពី Google Earth បើកថ្មី ៗ ប្រទេសថៃមានរឿងជម្លោះរហូត បានដាក់ពាក្យប្តឹងផ្តល់ទៅ
Google ឬ Youtube ជាដើម តែការប្តឹងរបស់ប្រទេសថៃត្រូវបរាជ័យព្រោះថាឥស្សរភាពនៃការ
បញ្ចេញមតិយោបល់លើពិភពលោកវាផ្ទុយនិងប្រទេសថៃ ទើបធ្វើអោយក្រុមហ៊ុនអ៊ិនថើណេត
របស់ថៃបិទមិនអោយអ្នកលេងអ៊ិនថើណេតអាចចូលទៅមើលវីឌីអូក្នុងវេបសាយ Youtube ព្រម
ទាំងមួយចំនួនទៀតដែលគ្រប់គ្រងដោយ Google
ហេតុដែលធ្វើអោយប្រទេសថៃមិនពេញព្រះទ័យទឹកថ្លើមរបស់គេនៅពេលនេះគឺ Google Earth
បានសរសេរក្នុងប្រូក្រាម Google Earth ថា ប្រាសាទតាមាន់ធំ គឺជារបស់ខ្មែរ ទើបធ្វើអោយអា
សន្តានចោរដែលធ្លាប់តែជាចោរតាំងតែពីកំណើតខឹងយ៉ាងខ្លាំង មិនថាអ៊ិនថើណេត ឬ កាសែត
បុស្តិ៍ទូរទស្សន៍របស់ថៃ ថា បើ Google ដឹងមិនច្បាស់កុំចេះតែសរសេរ ។ ខ្ញុំសូមជំរាបថា តើ
នរណាជាអ្នកដឹងមិនច្បាស់ ? ឬខ្លួនឯងដែលគូសផែនទីដោយខ្លួនឯងហ្នឹងជាអ្នកច្បាស់?
វេបសាយខ្ញុំ
Comments»
No comments yet — be the first.