ព្រះស្រីជេដ្ឋា (ស្តេច កន) វគ្គ ២ {ប្រវតិ្តសាស្រ្តខ្មែរ} January 21, 2008
Posted by សុទ្ធិពង្ស in Uncategorized.trackback
ផែនដីព្រះស្រីសុគន្ធបទ
មានថ្ងៃមួយនោះ ព្រះបរមពិត្រទ្រង់ចង់ ទតព្រះនេត្រសិល្ប៍ធ្នូ និងចំណេះវិជ្ជា
របស់ឧកញ៉ាម៉ឺនស្នេហា ចមចិត្តកន ទើបទ្រង់ត្រាស់ឱ្យសម្តែងពីចំណេះទាំង
ឡាយនោះថ្វាយ។ ឧកញ៉ាម៉ឺនស្នេហាចមចិត្ត តម្លើង ធ្នូចាប់ព្រួញម្តងប្រាំ
បាញ់ទៅម្តង ព្រួញចេញទៅត្រូវដើមឈើផ្លែឈើទាំងប្រាំទិស ។ ឧកញ៉ាម៉ឺន
សូត្រ គាថាបាលី និងក្បួនតម្រាអ្វីៗក៏ឃើញថា ស្ទាត់ទាំងអស់ ទើបទ្រង់
ត្រាស់សួរថា វិជ្ជាការទាំងនេះចេះពីគ្រូ ណាមក ។ ឧកញ៉ាម៉ឺនស្នេហាចម
ចិត្តក្រាបទូលថា “ ទូលព្រះបង្គំជាខ្ញុំ រៀនពីសម្តេចព្រះសង្ឃរាជ កាលនៅជា
ព្រះសង្ឃ សត្ថា” ។
ខណៈនោះព្រះបរមបពិត្រ ស្តេចត្រាស់ឱ្យនិមន្តព្រះសង្ឃរាជ “សង្ឃសត្ថា”
នោះមកទ្រង់តាំងជាសម្តេច ព្រះសុគន្ធាធិបតីសិរីសង្ឃ នាយកលើព្រះសង្ឃ
ទាំងអស់ ។ ឯអស់សេនាបតី មន្ត្រីធំតូចយល់ថា ព្រះនគរបានក្សេមក្សាន្ត
ហើយ ក៏នាំគ្នាកសាងព្រះវិហារសីមា ព្រះស្តូប ព្រះចេតិយតាមធនធានតែ
រៀងរាល់ខ្លួន ។ ព្រះបាទបរមពិត្រទ្រង់យល់ថា ៖ អស់នាហ្មឺនសព្វ មន្ត្រី
កសាងព្រះវិហារ សីមាទុកជាកេរនោះ ក៏ជាការគួរសមហើយ ឯការនេះពុំ
បានចំរើនទេនឹងរលាយ បាត់បង់ទៅវិញ។ ដូច្នេះគួរអញសាងរូបអញ និង
ប្រាសាទមួយទុកក្នុងព្រះនគរបាជ័យបានការ បើអត់ពីខ្លួន អញទៅគង់
រូបអញនៅឱ្យអ្នកផងធ្វើសក្ការបូជានោះឃើញថា និងស្ថិតស្ថេរជាជាង
ការទាំងពួង ។ ទ្រង់ព្រះតម្រិះតែ ដូច្នេះហើយ ក៏ចាត់ជាង និងកូនជាងឱ្យទៅ
កសាងប្រាសាទមួយ ព្រះរូប ព្រះអង្គមួយ ទុកក្នុងកំផែងនគរបាជ័យបានការ។
អាស្រ័យហេតុនេះហើយបានជាមានរូបព្រះបាទសម្តេចព្រះស្រី សុគន្ធបទ
នៅទីនោះ តែយូរៗមកអ្នកស្រុកហៅថា អ្នកតាសុគន្ធបទរហូតដល់សព្វថ្ងៃ
នេះ ។ លុះសាង ព្រះរូបនោះរួចស្រេចហើយស្តេចឱ្យធ្វើបុណ្យឆ្លងយ៉ាងធំ
សង្គាយនា ៧ ថ្ងៃ ទើបទ្រង់ត្រឡប់មកក្រុងស្រីស ឈរវិញ ។ នៅឆ្នាំថោះ
នព្វស័ក ព.ស ២០៥១ គ.ស ១៥០៧ ម.ស ១៤២៨ ច.ស ៨៦៨ ព្រះបរម
ពិត្រស្តេច ទ្រង់ព្រះតម្រិះអំពីកិច្ចការរាជការផងទាំងពួង ទ្រង់យល់ឃើញថា
ប្រទេសកម្ពុជា ត្រើយខាងលិចនោះ ឆ្ងាយណាស់ឆ្ងាយ អំពីកិច្ចការត្រួតត្រា
គួរជាទីរងាអស់អាណាប្រជានុរាស្ត្រ ។ ទ្រង់ព្រះពិចារណាឃើញថា ព្រះ
ពញាចន្ទរាជា ជាព្រះអនុជនោះមានតម្រិះប្រាជ្ញាល្មមជាទីកក់ក្តៅរបស់រាស្ត្រ
ត្រើយខាងលិចបាន ទើបទ្រង់តាំងឱ្យចៅពញាចន្ទរាជា ឡើងយសជាសម្តេច
ព្រះបរមរាជាមហាឧបរាជរាជាធិរាជ ហើយព្រះបរម បពិត្រ ជាអម្ចាស់
ស្តេចឱ្យចេញទៅគង់នៅក្នុងក្រុងចតុមុខមង្គលស្រុកភ្នំពេញ ឱ្យបានជាទី
កោតក្រែង អ្នកត្រើយខាងលិច។ សម្តេចព្រះអនុជចន្ទរាជាធិរាជថ្វាយបង្គំ
ទទួលព្រះរាជឱង្ការ ហើយក៏លាចេញមកនាំ បណ្តារាស្ត្រជាខ្ញុំព្រះអង្គ
ចេញទៅគង់ចតុមុខមង្គល (រាជធានីភ្នំពេញយើងសព្វថ្ងៃនេះ) ដើម្បីទំនុក
បំរុង អ្នកស្រុកត្រើយខាងលិចឱ្យបានក្សេមក្សាន្តឥតមានកលិយុគរៀងមក ។
សម្តេចព្រះស្រីសុគន្ធបទរាជា ជាអម្ចាស់ជីវិតលើត្បូង កាលសម្តេចព្រះអនុជ
ថ្វាយបង្គំលាចេញទៅ កាលនោះទ្រង់ព្រះតម្រិះយល់ឃើញថា ព្រះរូបរបស់
អញ អញក៏បានសាងទុកជាព្រះកេរជាព្រះយស រួចហើយ ខាងរាជការទៀត
ត្រើយខាងកើតមានខ្លួនអញជាអ្នកត្រួតត្រារក្សាមាំមួនហើយ ត្រើយខាងលិច
អញក៏បានចាត់សម្តេចព្រះអនុជ ចន្ទរាជាធិរាជ ឱ្យទៅត្រួតត្រាមាំមួនជ្រះ
ស្រឡះហើយដែរ ។ នៅឡើយ តែវង្សអ្នកព្រះស្នំឯក ដែលជាប់ក្នុងពលព្រះ
ស្រីរតនត្រ័យ មិនទាន់បានគិតនឹងលោះដោះសាដូចម្តេចឱ្យបាន ស្រឡះ
ទាំងមាតាបិតា ទាំងអ្នកព្រះស្នំឯកផងនោះសោះ។ លុះទ្រង់ព្រះចិន្តា
តែម៉្លោះហើយព្រះបរម បពិត្រស្តេចចេញគង់ចុងព្រះរាជរោងមេរុជួបជុំព្រះ
រាជវង្សានុវង្ស ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រី តូចធំ ខ្ញុំរាជការទាំងអស់
ទើបទ្រង់ត្រាស់ប្រឹក្សា ដូចទ្រង់គិតគ្រប់ប្រការនោះ ។
ព្រះរាជវង្ស សេនាបតី មន្ត្រីទាំងប៉ុន្មាន ព្រមគ្នាក្រាបទូលថា ពលទាំងនេះព្រះ
មហាក្សត្រអំពីបុរាណទ្រង់ បានឧទ្ទិសថ្វាយទៅព្រះស្រីរតនត្រ័យ ទ្រង់សច្ចា
ថាឱ្យគ្រប់៥០០០ព្រះវស្សា ទើបមនុស្សអាចដោះសា ចេញឱ្យរួចបាន ។
ប្រសិនបើទ្រង់ដោះសាក្នុងពេលឥឡូវនេះទៅ រឿងនេះគឺហាក់ដូចជាពុំឈឺ
ឆ្អាលនឹង ព្រះស្រីរតត្រ័យនោះក៏ពុំបានដែរ ដ្បិតព្រះស្រីរតនត្រ័យនេះ ព្រះ
អង្គពុំប្រាថ្នាចំពោះយសស័ក្តិតម្លៃនោះ សោះឡើយ ។
ព្រះបាទបរមនាថ បរមបពិត្រ ទ្រង់ព្រះសណ្តាប់មន្ត្រីក្រាបទូលគ្រប់ប្រការ
ហើយ ទ្រង់ចូលព្រះទ័យគ្រប់ ទាំងអស់ ហើយស្តេចចូលទៅខាងក្នុងវិញ ។
លុះក្រោយមក ព្រះម៉ែនាងកេសរបុប្ផា ព្រះស្នំឯកកើតរោគាជាទម្ងន់។
ពេទ្យហ្ម ច្រកថ្នាំប៉ុន្មាន ក៏មិន បានស្រាកស្រាន្តនោះឡើយ ។ ព្រះអង្គទ្រង់
ព្រួយព្រះទ័យណាស់ ទើបទ្រង់ឧទ្ទិសឋានថា សូមឱ្យតែ ព្រះម្នាង កេសរបុប្ផា
ព្រះស្នំឯក ជាសះស្បើយចុះព្រះអង្គនឹងសាងព្រះវិហារថ្វាយ ហើយព្រះអង្គ
នឹងឱ្យ ខ្លួនអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក ទៅជម្រះស្មៅ ព្រះអារាមរាល់
ថ្ងៃសីល ។ ទ្រង់បួងសួងតមក ៧ ថ្ងៃ ជម្ងឺនោះបានជាសះស្បើយជាដូចព្រះ
ហឫទ័យ ។ ព្រះអង្គស្តេចមានព្រះអំណរណាស់ ទ្រង់ត្រាស់ឱ្យសាង ព្រះ
វិហារមួយជាព្រះអារាមលួង ។ អ្នកព្រះមាតាបិតាក៏ធ្វើបុណ្យឆ្លងតាមព្រះ
ពុទ្ធានុញ្ញាតរួចស្រេច ស្តេចត្រាស់បង្គាប់ភ្នាក់ងារ ព្រះសន្ធិយា (មកពីពាក្យ
សាណី ក្លាយមកជា សាណីយ ហើយក្លាយមកទៀត ជាសន្ធិយា ប្រែថា
វាំងនន) ឱ្យយកវាំងននទៅបាំងជួរស្នួទាំងសងខាងផ្លូវ តាំងពីព្រះរាជវាំង
រៀង ទៅដល់វត្តនោះ។ ទ្រង់ត្រាស់បញ្ញត្តិលើចាស់ទុំអករ៍យាយថា ៖ បើដល់
ថ្ងៃឧបោសថកាលណា ឱ្យនាំអ្នកព្រះស្នំឯកទៅជំរះស្មៅព្រះវិហារនោះ រៀង
រាល់ថ្ងៃសីលកុំឱ្យខានឡើយ។តែធ្វើដូច្នេះលុះកន្លងមកជាយូរ អង្វែងវាំងនន
ក៏ចេះតែដាច់ដោចទៅជារឿយ ៗ និងតាំងដេរធ្វើសាជាថ្មីឡើងវិញ ក៏គ្មាន
ប្រយោជន៍ប៉ុន្មាន។ ខណៈនោះព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ឱ្យមន្ត្រី
ក្រុមវាំង រក កូនឈើឫស្សីព្រេចមកដាំជារបងជាកំផែង ទ័ពរាយរៀបដាក់
ឱ្យជិតគ្នាជារបាំងវាំងនន ជាស្នួមិនឱ្យមនុស្សមើលពីក្រៅទៅឃើញ អស់អ្នក
អស់នាង នោះឡើយ ។ អាស្រ័យហេតុនេះហើយបានជាកាលអនាគតរៀង
មកខ្លះហៅវត្តម៉ែបាន ខ្លះហៅវត្តព្រៃបាំង ព្រោះចូលចិត្តតាមហេតុ ដែល
ដឹងខ្លួនទីទៃៗគ្នា ។
ក្រោយពីនោះមកអ្នកព្រះស្នំឯក មាន ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមចៅ
ពញាយសរាជា ជាព្រះរាជ ឧរសាធិរាជ នៃព្រះបរមបពិត្រអ្នកជាម្ចាស់ជីវិត
លើត្បូង ។ចំណែកអ្នកឧកញ៉ាម៉ឺនស្នេហាចមចិត្ត ដែលត្រូវជាប្អូនអ្នកស្នំ
ឯកនេះ ព្រះបរមបពិត្រចង់តាំង ឱ្យជាមន្ត្រី ធំស្តីរាជការថ្វាយ ប៉ុន្តែព្រះអង្គ
ទើសទាល់នឹងមាតានៃឧកញ៉ាម៉ឺនស្នេហាចមចិត្តនោះជាប់ជាពលព្រះ ក្រែង
ខ្ញុំរាជការផងទាំងពួងគេនិន្ទាព្រះអង្គ ព្រះអង្គនឹងខូចកិត្តិយសជាមិនខាន ។
ដូច្នេះព្រះបរមបពិត្រស្តេច ទ្រង់ប្រទានងារដល់អ្នកឧកញ៉ាម៉ឺនស្នេហាចមចិត្ត
ជាឃុនហ្លួងព្រះស្តេចសមុហសេនាបតីវិញ ។ ក្នុងមុខងារ នេះ ឃុនលួង
ព្រះស្តេចត្រូវមានជំទប់៤នាក់ដែលមានងារឃុននរេន្ទ្ររាជបញ្ញោ ១ ឃុន
មនោរាជបញ្ញា១ ឃុនធម្មធារា១ ឃុនបញ្ញាធិរាជ១ ។ ឃុនហ្លួងព្រះស្តេចក្នុង
មុខងារថ្មីនេះ មានអំណាចឱ្យស្រដី ត្រួតត្រាមើលពលបំរើព្រះស្រីរតនត្រ័យ
ទាំងអស់ តែព្រះបរមបពិត្រស្តេចពុំទាន់បានប្រទានស័ក្តិដូចមន្ត្រី ទាំងពួង
ឡើយ។ ឃុនលួងព្រះស្តេចមានព្រះរាជអាជ្ញាឱ្យផ្តន្ទាយកទោសមនុស្ស
ពាលាពោលាមោហ៍បិទចិត្ត អក្កតញ្ញូ និងបង្ខូចបង្ខុសព្រះស្រីរតនត្រ័យ
ល្មើសបុរាណរាជ ប្រវេណី ចាស់ព្រឹទ្ធាចារ្យផងទាំងពួង ។
កាលនោះ ព្រះរាជសីមាអាណាចក្រនៅជាសុខក្សេមក្សាន្ត ឥតមានភ័យ
អន្តរាយអ្វីមកបៀតបៀនឡើយ។ អស់មន្ត្រីសេដ្ឋីពាណិជ្ជករប្រកបមុខរបរ
រៀងមកជាសុខគ្រប់ៗគ្នា ។ ឃុនហ្លួងព្រះស្តេចក៏មានកេរ្តិ៍ឈ្មោះ អស់
ខ្ញុំរាជការក៏កោតក្រែងណាស់ ម៉្លោះហើយឃុនហ្លួងព្រះស្តេចក៏កម្រើកចិត្ត
ព្រហើនអាងខ្លួនជាប្អូនព្រះ ស្នំឯក ជាមារបស់ព្រះរាជឱរសាថិរាជផង
ពុំកោតក្រែងមន្ត្រីចាស់ទុំឡើយ ។
(នៅមានត)
Comments»
No comments yet — be the first.