jump to navigation

ព្រះស្រីជេដ្ឋា (ស្តេច កន) វគ្គ ១​ {ប្រវតិ្តសាស្រ្តខ្មែរ} January 20, 2008

Posted by សុទ្ធិពង្ស in Uncategorized.
Tags:
trackback

គោលបំណងក្នុងការនាំស្នើប្រវត្តិសាស្ត្រនេះព្រោះឃើញប្រិយមិត្ត

ជាច្រើនបានចូលមកអានប្លក់របស់ខ្ញុំទើបចង់ធ្វើអ្វីដើម្បីតបស្នងខ្លះៗ

ពេលចូលមកហើយបានចំណេះដឹងជាប់ខ្លួន ប្រវតិ្តសាស្ត្រទាំងអស់នេះខ្ញុំ

មិនបានបោះពុម្ភដោយខ្លួនឯងលើយគឺគ្រាន់តែចម្លែងពីអក្សរខ្មែរលិម៉នមក

ជាអក្សរខ្មែរយូនីកូដ ដោយបានដកស្រង់ពីវេបសាយកោះសន្តិភាព ហើយ

ខ្ញុំបាទក៏មិនបានសុំអនុញ្ញាតពីម្ចាស់វេបសាយផងដែរ ព្រោះគិតថាវាជាការ

ជួយផ្សព្វផ្សាយចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ តែប្រសិនបើខាង

វេបសាយកោះសន្តិភាពមិនយល់ព្រមក្នុងការផ្សព្វផ្សាយនេះខ្ញុំបាទនឹងដក

ចេញអត្ថបទនេះពីប្លករបស់ខ្ញុំភ្លាម ។

ព្រះស្រីជេដ្ឋា ស្តេចកន


រូបសំណាករបស់និស្សិតសូនរូបលោក ឈា ប៊ុណ្ណា

..ន ៖ ហ្លួងព្រះស្តេចកន គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះ

ពាល់ដល់ព្រះរាជតំរិះរបស់ស្តេចបាន ។ ការជំរុញឱ្យស្តេចកនតស៊ូធ្វើសង្គ្រាមជាមួយ

ស្តេច គឺ ដោយសារតែស្តេចបានយកសុបិនរបស់ខ្លួនមកចងអាឃាតសម្លាប់ស្តេចកន

ដែលគ្មានកំហុសថា ជាអ្នកជ្រែករាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព

ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រមួយតែប៉ុណ្ណោះដែលគ្មាននរណាកាឡៃ

ព្រឹត្តិការណ៍ដែលបានកើតឡើងរួច ទៅហើយនោះបានទេ ។

(ការដកស្រង់តាមឯកសារមហាបុរសខ្មែរ)

ផែនដីព្រះស្តេចកន
ផែនដីព្រះស្រីសុគន្ធបទ
ពី គ.ស១៥០៤ ដល់គ.……..


ចៅពញាដាំខត្តិយរាជា ជាព្រះរាជបុត្រច្បង ស្តេចឡើងសោយរាជ្យ ស្នងសម្តេចព្រះ

វរបិតាពីឆ្នាំជូត ឆស័ក ព.ស ២០៤៨ គ.ស ១៥០៤ ម.ស១៥២៦ ច.ស ៨៦៦ ក្នុងព្រះ

ជន្មាយុ២៦ព្រះវស្សា ព្រះអង្គ ទ្រង់ព្រះនាមថា ព្រះបាទសម្តេចព្រះរាជឱង្កា ព្រះស្រី

សុគ្ធបទចក្រពត្តិពង្សរវង្សខត្តិយោ មហាសេដ្ឋោវរោ រិទ្ធី ពិធ្យាស្រ័យមហ័យ

រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិតលើត្បូង គ្រងព្រះមហានគរកម្ពុជា សិរីយយោធរ

បវរឥន្ទបត្ត កុរុរដ្ឋរាជធានី បុរីរម្យឧត្តមមហាស្ថាន ។ស្តេចបានតែងព្រះមេរុ ថ្វាយព្រះ

ភ្លើងព្រះបរមសពសម្តេចព្រះវរបិតាស្រេច ស្តេចគង់នៅចតុមុខ ស្រុកភ្នំពេញ ។

ក្នុងឆ្នាំឆ្លូវ សប្តស័ក ព.ស ២០៤៩ គ.ស ១៥០៥ ម.ស ១៤២៧ ច.ស៨៦៧ ព្រះអង្គ

និងរាជសេវកាមាត្យ ហែព្រះបរមអដ្ឋិសម្តេចព្រះវរបិតាទៅសាងព្រះចេតិយនៅខាង

ព្រះធាតុ ខេត្តអាសន្ទុក ប្របព្រះពុទ្ធ ចេតិយធ្វើបុណ្យជាឱឡារិកសន្ធឹកមហិមាបញ្ចុះ

ព្រះបរម អដ្ឋិសម្តេចព្រះបិតាស្រេចស្តេចត្រឡប់មកចតុមុខ មង្គលវិញ ។ ព្រះអង្គ

សោយរាជ្យ ជាសុខមកបាន៤ឆ្នាំ ។


ក្នុងឆ្នាំរោង សំរឹទ្ធិស័ក ព.ស ១៥០៨ ម.ស១៤៣០ ច.ស៨៧០ ព្រះបរមបពិត្រ ទ្រង់

ព្រះចិន្តាថា ទីទួលបាសាន (ស្រុកស្រីសន្ធរ) ដែលសម្តេចព្រះបរមរាជជាពញាយ៉ាត

ជាសម្តេចព្រះអយ្យកោសាង មុនម្តង នោះស្រួលណាស់ ។ បើយើងមានសឹកទ័ព

នឹងទប់ទល់សង្គ្រាមបានដ្បិតមានបឹងខណ្ឌខាងកើត មានទន្លេខណ្ឌខាងអាគ្នេយ៍

មានព្រៃធំខណ្ឌខាងទិសទក្សិណ។ ទ្រង់ព្រះចិន្តា ហើយស្តេចទ្រង់ចេញត្រាស់

ប្រឹក្សានឹងអស់ ព្រះរាជវង្សានុវង្ស អគ្គសេវកាមាត្យ ។ ព្រះរាជវង្សានុវងស្ស

អង្គអគ្គសេវកាមាត្រក៏ យល់ព្រមតាមព្រះរាជតម្រិះ ។ ព្រះបាទបរមនាថបរមបពិត្រ

កាលបើទ្រង់យល់ថា អង្គអគ្គសេវកាមាត្រ ព្រមព្រៀងដូច្នេះហើយ ស្តេចត្រាស់

បង្គាប់ឱ្យមុខងារត្រៀមព្រះទីនាំងនាវា និងទូកជំនិះខ្លះឱ្យទៅកាប់ឆ្ការ ធ្វើព្រះរាជវាំង

ព្រះដំណាក់ដោយខ្ចីខ្ជាចាំមុនសិន។ លុះដល់បានពិជយឬក្ស (ឬក្ស=វេលាមានជោគ

មាន មង្គល) ហើយព្រះអង្គទ្រង់នាំរាជសេវកាមាត្រ ទាំងខាងក្នុងទាំងខាងក្រៅចុះ

ព្រះទីនាំងនាវាជលឫទ្ធី ទៅគង់នៅទួលបាសាន ព្រមដោយមុខមន្ត្រីគិតតបន្ទាយ

កំផែងតែង ព្រះរាជវាំង តែពេលនោះពុំទាន់ ស្រេចនៅឡើយទេ ព្រះអង្គប្រថាប់

ដោយព្រះរាជវាំងខ្ជីខ្ជាសិន។ ព្រះបាទអ្នកអម្ចាស់អង្គនេះ ទ្រង់សព្វ ព្រះទ័យប្រពាត

បង់សំណាញ់នេសាទត្រីរឿយៗ ។នេះនឹងនិយាយអំពីព្រះពិជ័យនាគ ជាមន្ត្រីធំក្នុង

ខេត្តបាសាន អ្នកទៅយកនាងបានជាពលព្រះស្រីរតនត្រ័យ (ពលគឺពួកជនពូជ

សូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះរតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្ត

អារាម) ធ្វើជាភរិយា ។ កាលក្នុងផែនដី ព្រះបាទសម្តេចព្រះធម្មរាជានៅឡើយ

នាងមានកូនស្រី មួយឈ្មោះស។ គ្រានោះនាងបានមានគភ៌ គ្រប់ខែទៀត

រៀបនឹងប្រសូតទារកហើយ។ ថ្ងៃមួយនាងចុះ ទៅដោះទុក្ខសត្វក្នុងបង្គន់ ក៏របូត

ទារកនោះទៅក្នុងទឹកបាត់។ ពេលនោះមានហេតុដ៏អស្ចារ្យនាំឱ្យឃើញថា ទារក

នោះមានបុណ្យមែន គឺថាវេលានោះស្រាប់តែត្រីពោធំមួយមកទទួលលេប ទារក

នោះ ទៅក្នុងពោះ បាត់ទៅ បន្ទាប់ពីនោះមកព្រានប្រមង់ម្នាក់ទៅបង់សំណាញ់

ក៏ត្រូវជាប់ត្រីពោនោះបានមក។ ជាកុសល ទារកមានបុណ្យមិនស្លាប់ក្នុងថ្ងៃនោះ

ក៏មានហេតុបណ្តាលឱ្យស្តេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះ សង្ឃសត្ថា)


យប់នោះផ្ទុំស្កល់ទៅយល់សប្តិឃើញថា ៖ ដូចជាមានទេវតាមកទូលថា ព្រឹកនេះ

ឱ្យស្តេចយាងទៅកំពង់ទឹកដើម្បីឱ្យជួយសង្គ្រោះទារកម្នាក់ជាអ្នកមានបុណ្យ មាន

វាសនាផង ។ លុះតើនឡើង សម្តេចក៏ទ្រង់នៅត្រ័យចីវរចុះគង់ក្នុងទូកឱ្យសិស្សា

នុសិស្សអុំចេញទៅ ។ ទ្រង់បិណ្ឌបាតដូចសព្វដង តែព្រះ នេត្រតែងគន់រំពៃក្រែង

មានហេតុអ្វីចម្លែក ដ្បិតមាននិម្មិតពីយប់មិញនោះដូចជាច្បាស់ពេកណាស់ ។

លុះសិស្សអុំបានបន្តិចទៅ ទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ។ សម្តេចព្រះ

សង្ឃរាជស្តេច ឃើញ ត្រីពោក្នុងទូកព្រានប្រមង់នោះធំប្លែក ស្តេចប្រឹងសង្កេត

ទតឱ្យច្បាស់ ។ ព្រានប្រមង់ឃើញសម្តេចព្រះ មហាសង្ឃរាជ(សង្ឃសត្ថា)អើត

ទៅទតត្រីនោះ ក៏បង្កើតឱ្យមានសទ្ធាលើកត្រីពោនោះ ថ្វាយដល់ព្រះអង្គ ពេល

ទ្រង់ទទួលហើយក៏ឱ្យអុំទូកបិណ្ឌបាតទៅទៀត ។ លុះបិណ្ឌបាតអស់ពេលហើយ

ស្តេចឱ្យសិស្សា នុសិស្សត្រឡប់មកអារាមវិញ ។ ខណៈនោះសម្តេចព្រះសង្ឃរាជ

ស្តេចមានព្រះថេរវាចារថា ត្រីពោនេះធំ ប្លែកពីត្រីពោសព្វដង ប្រហែលជាមាន

ហេតុអ្វីក្នុងពោះត្រីនេះជាពុំខានឡើយ ។ អស់ពួកសិស្សានុសិស្ស ឮពុទ្ធដីកា

ហើយ ក៏នាំគ្នាយកកាំបិតទៅវះត្រីនោះ វះទៅឃើញទារកមួយនៅរស់ ។ ទើប

ស្តេចឱ្យកូននោះ ទៅអាបានមេទា គឺប្រុសឈ្មោះបាន និងស្រីឈ្មោះនាងទា

នេះជាប្តីប្រពន្ធនិងគ្នា សម័យពីដើមមនុស្ស ដែលឥតមានបណ្តាស័ក្តិ ឥតបាន

បួសរៀន (បើប្រុសគេហៅអា បើស្រីគេហៅមេ ជាខ្ញុំរបស់ស្តេច សង្ឃរាជ) ឱ្យ

យកទៅចិញ្ចឹមរក្សា។ ព្រះពិជ័យនាគ និងភរិយា លុះបានដឹងថា កូនខ្លួនពុំ

ស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថា ឱ្យនៅនឹងស្តេចព្រះសង្ឃរាជចុះ ។

សម្តេចព្រះសង្ឃរាជឱ្យទារកនោះ ឈ្មោះអាកៅ តែឪពុកម្តាយ ហៅអាកនរៀងមក ។

នេះនឹងនិយាយក្នុងផែនដីព្រះបាទសម្តេច ព្រះសុគន្ធបទវិញ ។


សម័យថ្ងៃមួយនោះ ព្រះបរមពិត្រស្តេចទៅថ្វាយបង្គំព្រះនៅវត្ត ស្តេចទ្រង់ទតព្រះ

នេត្រទៅឃើញស្ត្រីស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ

មេបានជាភរិយាមានរូបរាងល្អប្រពៃ។ ស្តេចទតម្តង ហើយម្តងទៀត។ ខណៈ

នោះព្រះពិជ័យនាគស្គាល់ច្បាស់ព្រះរាជហរទ័យ ទើបក្រោយមកក៏ចូលទៅ

ក្រាបថ្វាយបង្គំព្រះបរមពិត្រថ្វាយកូនស្រីនោះជាខ្ញុំបំរើល្អងធូលីព្រះបាទតរៀង

ទៅ ។ ព្រះបរមពិត្រ ទ្រង់ព្រះសោមនស្សណាស់ ស្តេចត្រាស់សួរថា នាងនេះ

កូនឯងឬ?ព្រះពិជ័យនាគក្រាបទូលថា ៖ នាងនេះហើយដែលទ្រង់ទតឃើញ

ហើយមានព្រះបន្ទូលទៀតថា ៖ ស្រីនេះ មកពីណា កូនចៅអ្នកណាដែលឈរ

នៅខឿនព្រះវិហារនោះ គឺនាងសនេះឯង ។ព្រះបរមពិត្រ ព្រះអង្គទ្រង់ជ្រាប

ហើយ ទ្រង់ត្រូវព្រះទ័យពន់ប្រមាណតាំងនាមនាងស ជាអ្នកព្រះម្នាង

កេសរបុប្ផា ព្រះស្នំឯក ។ ទ្រង់ព្រះចិន្តាថា នាងនេះរូបក៏ល្អសមសួន ចរិត

ឫកពារ ឥរិយាក៏ថ្លៃថ្លា លើសស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះតាង

នាមព្រះនគរកុំឱ្យបាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះ រៀងមកទ្រង់ព្រះបញ្ញត្តិ

ឱ្យលើកលែងហៅ ស្រុកបាសានឱ្យហៅថា ស្រុកស្រីសឈរ ឬ ខេត្ត

ស្រីសឈរវិញ តែពាក្យនេះយូរៗមក ក៏ប្រែក្លាយជាស្រុកស្រីសន្ធររហូតមក

ដល់សព្វថ្ងៃនេះ បិតាមាតាព្រះនាងកេសរបុប្ផា នោះ ក៏លើកឱ្យខ្ពស់ឡើង ។

បិតាឱ្យហៅថា អ្នកព្រះបិតាពិជ័យនាគ មាតាឱ្យហៅថា អ្នកព្រះមាតាមេបាន

ឯឈ្មោះកនដែលជាកូនអ្នកព្រះពិជ័យនាគនោះ លុះចំរើនធំឡើងមានចំណេះ

ប្រាជ្ញាឆ្លៀវឆ្លាតបំរើគ្រូ គ្រូក៏ពេញព្រះទ័យ និងរៀនសូត្រអ្វីៗប្រាប់តែម្តងក៏ចាំជាប់។

សម្តេច (ព្រះមហាសង្ឃរាជសត្ថា) ទ្រង់ប្រឹត ព្រាងទាំងអក្សរសាស្ត្រា ទាំងសិល្ប៍

សាស្ត្រ មន្តវិជ្ជាការគាថា កោទណ្ឌក្បួនតម្រាផងទាំងឡាយគ្រប់សព្វ សារពើ

ឥតចន្លោះឡើយ។ កនក៏ចេះស្ទាត់លើសសិស្សានុសិស្សទាំងពួង។ គ្រូបាន

ទំនាយឱ្យថា ៖ កននេះនឹង បានគ្រងស្រុកថ្ងៃណាមួយជាមិនខាន ។

អ្នកព្រះវិជ័យនាគ អ្នកម៉ែបាន កាលឃើញកូនប្រុសមានរូបរាងល្អ មានចំណេះ

វិជ្ជាប្រាជ្ញាក៏ពូកែ អាយុ ១៦ឆ្នាំហើយ ក៏នាំខ្លួនកូនទៅទូលព្រះបរមពិត្រ ។

ព្រះបរមពិត្រទ្រង់ជ្រាបថា កនជាប្អូនព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណឱ្យ

ហៅនាយកននៅក្នុងតំណែងមហាតលិក ។ លុះយូរបន្តិចមក ព្រះបរមពិត្រ

ទ្រង់ ប្រោសតាងនាយកនជាឧកញ៉ាម៉ឺនស្នេហាចមចិត្ត។ អស់រាស្ត្រប្រជាកោត

ខ្លាចអ្នកម៉ឺនស្នេហាចមចិត្ត ចូលពឹង បុណ្យអំណាចអ្នកព្រះពិជ័យនាគ

អ្នកម៉ែបានអ្នកម៉ឺនស្នេហាចមចិត្ត ជាច្រើន។

(នៅមានត)

Comments»

No comments yet — be the first.