ប្រវត្តិថៃដណ្តើមទឹកដីខ្មែរ November 24, 2007
Posted by សុទ្ធិពង្ស in ចំណេះដឹងទូទៅ.trackback
ប្រវត្តិកំណើតប្រទេសថៃ
ជនរួមជាតិជាទីគោរព ខ្ញុំបាទសុទ្ធិពង្សមានសេចក្តីបីតិបំផុតក្នុង
ការនាំស្នើរប្រវត្តិសាស្ត្រនេះព្រោះថាមានចម្ងល់ជាយូរមកហើយ
ថាតើប្រទេសថៃមានកំណើតមកពីឆ្នាំណា មកពីប្រភពណានោះ
ខ្ញុំទើបតែបានអានជួបសៀវភៅថៃមួយឈ្មោះ “មនុស្សនឹងសង្គម”
សៀវភៅនេះសរសេរជាភាសាថៃ រៀបរៀងដោយ
Dr. ពិជ័យ ផៈកាថង (ดร. พิชัย ผกาทอง) ជាគ្រូបង្រៀនប្រចាំ
មហាវិទ្យាល័យមួយកន្លែងក្នុងទីក្រុងបាងកក ។
អ្វីដែលខ្ញុំមានបីតិក្នុងការនាំស្នើរប្រវត្តិសាស្ត្រនេះព្រោះថាជនជាតិ
ថៃជាច្រើននាក់គេមិនដែលដឹងថាគេបានដណ្តើមទឹកដីដែលខ្លួន
កំពុងរស់នៅសព្វថ្ងៃនេះពីខ្មែរលើយ ព្រោះមិនមានសៀវភៅមួយ
ណាសរសេរថាថៃបានដណ្តើមទឹកដីពីខ្មែរលើយ តែផ្ទុយទៅវិញ
គេសរសេរថាខ្មែរយើងបានយកទឹកដីរបស់គេដូចជា ខេត្តពោធិ
សាត់,ខេត្តបាត់ដំបង,ខេត្តកោះកុង,ខេត្តសៀមរាប ។ល។ ហើយ
សៀវភៅអស់នេះត្រូវគេបង្រៀនតាមសាលាតាំងតែថ្នាក់ដំបូង
ដល់ថ្នាក់ទី ១២ ។ សួរថាបើគេរៀនសៀវភៅដែលសរសេរថាខ្មែរ
យើងដណ្តើមទឹកដីគេនោះ តើជនជាតិថៃស្រឡាញ់ខ្មែរឬស្អប់
ចម្លើយមិត្តអ្នកអានគង់ដឹង ។
តទៅខ្ញុំបាទសូមបកប្រែជាភាសាខ្មែរដូចតទៅ-
ប្រភពជនជាតិថៃ
ពេលអាណាចក្រណានចៅ(ប្រទេសចិន)បានថយចុះ ជនជាតិ
ថៃបាននាំគ្នាទៅកាន់ទិសខាងត្បូងដោយចំណែកជា ២ ខ្សែគឺ
ខ្សែទី១ នាំគ្នាទៅខាងទឹកឈ្មោះសាលវិន ហៅថា ថៃធំ
ខ្សែទី២ បាននាំគ្នាមកតាមដងបឹងចៅព្រះយ៉ា ហៅថា ថៃតូច
កំណើតប្រទេសថៃ
ថៃតូច (ไทยน้อย) បាននាំគ្នាប្រមូលផ្តុំកម្លាំងរបស់ខ្លួនរហូតមាន
កម្លាំងរឹងមាំ ទើបនាំគ្នាទៅធ្វើសង្រាមដណ្តើមទឹកដីពីប្រទេសខ្មែរ
យើងពីទីក្រុងសុខោទ័យ ហើយអាចដណ្តើមបានក្នុងឆ្នាំពុទ្ធស័ក
រាជ ១៧៨១ ។ ហើយបានលើកឪខុនឥន្ទ្រាទិត្យជាស្តេចអង្គដំបូង
នៃរាជវង្សសុខោទ័យរហូតដល់ឆ្នាំព.ស.២៣២៥ ។
នេះប្រវត្តិខ្លីៗដែលខ្ញុំបានបកប្រែពីសៀវភៅថៃជូនជនរួមជាតិ
អ្វីដែលធ្វើអោយខ្មែរយើងចាញ់ថៃឬយ៉ាងណានោះខ្ញុំសូមមិនបក
ប្រែជួន ។ នេះជាសៀវភៅភាសាថៃដំបូងបង្អស់ដែលគេសរសេរថា
គេបានដណ្តើមទឹកដីពីប្រទេសខ្មែរ ។
Comments»
No comments yet — be the first.