ជ្រុងមួយនៃរបបប្រជាធិបតេយ្យ

August 14, 2008

ថៃខឹង Google Earth

Filed under: HOT NEWS — សុទ្ធិពង្ស @ 8:56 am

ក្នុងពេលនេះ (ថ្ងៃព្រហស្បតិ ទី 14 ខែសីហា ឆ្នាំ 2008) ប្រទេសថៃខឹងនឹង Google Earth រឿង
ប្រាសាទតាមាន់ធំ ។ ខ្ញុំសូមជំរាបថា Google Earth ជាកម្មវិធីដ៏អស្ចារ្យ គ្រាន់តែយើងបញ្ចូលកម្ម
វិធីនេះយើងអាចស្រាវជ្រាវមើលភូមិសាស្ត្រទីណាក៏បានហើយឥតថ្លៃអី្វទាំងអស់ ។ វាផ្ទុយទៅជាង
10 ឆ្នាំកន្លងផុតទៅត្រូវជួលផ្កាយរណបមកថតដើម្បីយកមកសិក្សា ។

ចាប់តាំងពី Google Earth បើកថ្មី ៗ ប្រទេសថៃមានរឿងជម្លោះរហូត បានដាក់ពាក្យប្តឹងផ្តល់ទៅ
Google ឬ Youtube ជាដើម តែការប្តឹងរបស់ប្រទេសថៃត្រូវបរាជ័យព្រោះថាឥស្សរភាពនៃការ
បញ្ចេញមតិយោបល់លើពិភពលោកវាផ្ទុយនិងប្រទេសថៃ ទើបធ្វើអោយក្រុមហ៊ុនអ៊ិនថើណេត
របស់ថៃបិទមិនអោយអ្នកលេងអ៊ិនថើណេតអាចចូលទៅមើលវីឌីអូក្នុងវេបសាយ Youtube ព្រម
ទាំងមួយចំនួនទៀតដែលគ្រប់គ្រងដោយ Google

ហេតុដែលធ្វើអោយប្រទេសថៃមិនពេញព្រះទ័យទឹកថ្លើមរបស់គេនៅពេលនេះគឺ Google Earth
បានសរសេរក្នុងប្រូក្រាម Google Earth ថា ប្រាសាទតាមាន់ធំ គឺជារបស់ខ្មែរ ទើបធ្វើអោយអា
សន្តានចោរដែលធ្លាប់តែជាចោរតាំងតែពីកំណើតខឹងយ៉ាងខ្លាំង មិនថាអ៊ិនថើណេត ឬ កាសែត
បុស្តិ៍ទូរទស្សន៍របស់ថៃ ថា បើ Google ដឹងមិនច្បាស់កុំចេះតែសរសេរ ។ ខ្ញុំសូមជំរាបថា តើ
នរណាជាអ្នកដឹងមិនច្បាស់ ? ឬខ្លួនឯងដែលគូសផែនទីដោយខ្លួនឯងហ្នឹងជាអ្នកច្បាស់?

វេបសាយខ្ញុំ

www.soddhipong.com
www.khmerbotra.com

July 18, 2008

អ្នកបាតុកម្មថៃថា ទា បាញ់ រកស្បែកជើងពាក់គ្មាន

Filed under: HOT NEWS — សុទ្ធិពង្ស @ 9:04 am

អ្នកធ្វើបាតុកម្មរបស់ថៃ ដឹកនាំដោយ ស៊ុនធិ ថងគុណ បានឡើងវេទីនិយាយតិះដៀលដល់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង លោក ទា បាញ់ ថា ខ្លួនធ្លាប់បានមកលេងទីក្រុងភ្នំពេញ បានហូបបាយទឹក ជាមួយ​ ទា បាញ់ ពេលនោះ វាគ្មានតែ ស្បែកជើងពាក់ ប្រទេសក្រ វាក៏ក្រមកអួតអីនឹងទាហ៊ានថៃ គ្រាន់តែបីម៉ោងវ៉ៃខ្ទិចអស់ប្រទេសខ្មែរ ។

សូមបញ្ជាក់ថា អ្នកដើរបាតុកម្មថៃ ខំញុះញង់ប្រជាពលរដ្ឋរបស់ខ្លួន ថា ប្រាសាទព្រះវិហារជារបស់ថៃ ព្រមទាំងប្រកាសចេញ តាមបុស្តិ៏ទូរទស្សន៍ឆ្គួត អេអេសធីវី ទើបធ្វើអោយប្រជាពលរដ្ឋមួយចំនួនមានគំហឹងឈឺចាប់ព្រោះយល់ថា ខ្មែរយើងឈ្លាន
ពានយកប្រាសាទព្រះវិហារពីខ្លួន

Older Posts »

Blog at WordPress.com.